បេីទោះបីកម្ពុជាឯកភាពធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ JBC កម្ពុជា-ថៃ, ការសម្រេចបញ្ជូនបញ្ហាជម្លោះព្រំដែនទៅតុលាការ ICJ នៅតែដដែល
ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា បានគូសបញ្ជាក់ថា កម្ពុជា នឹងធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ (JBC) កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
ជាការឯកភាព ធ្វេីឡេីងស្របតាមការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះដំណោះស្រាយប្រកបដោយសន្តិវិធី ដែលមានជាតឹកតាង នៅក្នុងប្រវត្តិសាស្រ្តមក។
យ៉ាងណា ដោយសារតែកម្ពុជា បានសម្រេចលេីកយកបញ្ហាជម្លោះព្រំដែនជាមួយថៃ ដែលរួមមាន បញ្ហានៅតំបន់មុំបី, ប្រាសាទតាមាន់តូច, ប្រាសាទតាមាន់ធំនិងប្រាសាទតាក្របី ទៅតុលាការ ICJ ហេីយ, បញ្ហានៃតំបន់ទាំងបួននេះ នឹងមិនត្រូវដាក់ចូលក្នុងរបៀបវារ:នៃកិច្ចប្រជុំ JBC នាពេលខាងមុខនោះទេ។
រាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលថា កម្ពុជាសង្ឃឹមថា ថៃនឹងសហការនៅក្នុងការរួមគ្នាលេីកយកករណីនេះ ទៅតុលាការ ICJ នៅក្នុងស្មារតីនៃភាពស្មេីគ្នា, ការកសាងទំនុកចិត្ត, មិត្តភាពយូរអង្វែង និងអ្នកជិតខាងល្អ។