ស្ថានភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន
ស្ថានភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។ ទោះយ៉ាងនេះក៏ដោយ មន្ត្រីច្រកព្រំដែននៃប្រទេសទាំងពីរ បានបន្តជជែក និងសម្រួលដល់ការឆ្លងដែនរវាងប្រជាជនប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ភាគីថៃបានសម្រេចបិទបើកច្រកព្រំដែនជាឯកតោភាគី ដោយបើកចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច សម្រាប់ច្រកទ្វារអន្តរជាតិ ចំពោះច្រកទ្វេភាគី ត្រូវបានបិទ៕