សមត្ថកិច្ចឃាត់ខ្លួន លោក ហង្ស សំណាង និង២ នាក់ទៀត ពាក់ព័ន្ធករណីផលិតវីដេអូក្លែងឯកសណ្ឋានកងទ័ព និងធ្វើឲ្យកងទ័ពបាក់ទឹកចិត្ត
ពត៌មាន

សមត្ថកិច្ចឃាត់ខ្លួន លោក ហង្ស សំណាង និង២ នាក់ទៀត ពាក់ព័ន្ធករណីផលិតវីដេអូក្លែងឯកសណ្ឋានកងទ័ព និងធ្វើឲ្យកងទ័ពបាក់ទឹកចិត្ត

សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​រោទ៍​ ខេត្ត​ស្វាយរៀង​ នៅ​ព្រឹក​នេះ​បានឃាត់ខ្លួន​មនុស្ស​ ៣នាក់​ ពាក់​ព័ន្ធផលិតវីដេអូន​ ​ក្លែងឯកសណ្ឋានកងទ័ព​ និង​ ធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត​ ក្នុង​នោះមានឈ្មោះ​ ៖​

១-​ ឈ្មោះ​ ហង្ស​ សំណាង​ អ្នកកាសែត​​

២-​ ឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ។

៣-​ ឈ្មោះ កុញ វាស្នា ភេទប្រុស អាយុ ប្រហែល៣០ជាង រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្ត​ ស្វាយរៀង​ ។ អ្នកទាំងពីរនាក់នេះមិនមែនជាកងទ័ពឬជាអតីតយុទ្ធទេ​ ។

សមត្ថកិច្ច​ស្រុក​កំពង់រោទ៍​ នៃ​ ស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង​ កំពុងរៀបចំ​បញ្ជូនអ្នកទាំង​ ៣នាក់នេះ​ មក​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ ដេីម្បី​ចាត់ការបន្ត​តាមច្បាប់​ ។ ប្រភព៖ លោក ផែង វណ្ណៈ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *