ហួសចិត្ត!! ថៃចាប់ផ្តើមបិទទំព័រផ្លូវការ Facebook កាសែត Bangkok Post ដែលគាំទ្រដោយក្រុមយោធាថៃ មិនអោយអ្នកទស្សនាកម្ពុជាបានឃើញ
ពត៌មាន

ហួសចិត្ត!! ថៃចាប់ផ្តើមបិទទំព័រផ្លូវការ Facebook កាសែត Bangkok Post ដែលគាំទ្រដោយក្រុមយោធាថៃ មិនអោយអ្នកទស្សនាកម្ពុជាបានឃើញ

BREAKING៖ ទំព័រផ្លូវការ Facebook កាសែតថៃ Bangkok Post ដែលគាំទ្រដោយក្រុមយោធាថៃ បានបិទសម្រាប់អ្នកទស្សនាកម្ពុជា
ថៃ៖ ទំព័រផ្លូវការ Facebook របស់បណ្តាញព័ត៌មានយក្សថៃមានឈ្មោះថា Bangkok Post (បាងកកប៉ុស្តិ៍) ដែលមានអ្នកតាមដានប្រមាណ ១.៤លាននាក់បានបិទប្រទេសកម្ពុជាយើងមិនឲ្យមើលការផ្សព្វផ្សាយនាៗរបស់ខ្លួនបន្តតាម Facebook ផ្លូវការរបស់ខ្លួន។
ជាការកត់សម្គាល់ ការបិទទំព័រហ្វេសប៊ុកកាសែតចំណាស់របស់ថៃនេះ គឺធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា និង ថៃ កំពុងមានបញ្ហាព្រំដែនជាមួយគ្នាសារជាថ្មី ក្រោយកងទ័ពថៃលបលួចបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី នាំឱ្យកងទ័ពកម្ពុជាម្នាក់ពលីជីវិត។កម្ពុជាបានសម្រេចយកតំបន់ចំនួន៤ មានតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលកំពុងនាំឱ្យថៃភ័យបារម្ភ ហើយដាក់សម្ពាធមកលើកម្ពុជា ក្នុងនោះក៏មានការផ្សាយបំពុល និង ប្រឌិតព័ត៌មានមិនពិតផងដែរ។
គួរបញ្ជាក់ថាបណ្តាញសារព័ត៌មានថៃមានឈ្មោះថា Bangkok Post (បាងកកប៉ុស្តិ៍)គឺជាកាសែតភាសាអង់គ្លេសដ៏ចំណាស់ និងមានឥទ្ធិពលបំផុតមួយរបស់ប្រទេសថៃ កាសែតនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ១៩៤៦ ស្ថាបនិក Alexander MacDonald (អ្នកកាសែតអាម៉េរិក) បច្ចុប្បន្ននេះកាសែតមួយនេះមានការគាំទ្រយ៉ាងខ្លាំងពីក្រុមបណ្តាញទាហានថៃ។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *