ករណីទំនិញថៃនាំចូលកម្ពុជាមិនបាន ទុកឲ្យរដ្ឋាភិបាលថៃដោះស្រាយជាមួយប្រជាជនគេ
ពត៌មាន

ករណីទំនិញថៃនាំចូលកម្ពុជាមិនបាន ទុកឲ្យរដ្ឋាភិបាលថៃដោះស្រាយជាមួយប្រជាជនគេ

រឿងបិទព្រំដែនឯកតោភាគី ទំនិញថៃនាំចូលកម្ពុជាជាង ៥ពាន់លានដុល្លារ ឯកម្ពុជានាំទៅថៃវិញតែមួយពាន់លានដុល្លារ
សម្រាប់តួលេខពាណិជ្ជកម្មឆ្នាំ២០២៤។

ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។

នេះយោងតាមប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើគណនីហ្វេសប៊ុកកាលពីម្សិលមិញ ថ្ងៃទី៧ ខែមិថុនា ដែលស្នើឲ្យប្រជាជនកម្ពុជាកុំពង្រីកទំនាស់រីករាលដាលដល់វិស័យដទៃរហូតដល់មានការស្អប់ខ្ពើមជាតិសាសន៍។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *