ភ្លើងឆេះរោងចក្រផលិតក្រដាសជូតមាត់នៅខេត្ត Saraburi ប្រទេសថៃ ស្លា..ប់មនុស្ស៦នាក់ របួស២២នាក់ និងបាត់ខ្លួន ៤នាក់
ពត៌មាន

ភ្លើងឆេះរោងចក្រផលិតក្រដាសជូតមាត់នៅខេត្ត Saraburi ប្រទេសថៃ ស្លា..ប់មនុស្ស៦នាក់ របួស២២នាក់ និងបាត់ខ្លួន ៤នាក់

ថៃឡង់ដ៍៖ អគ្គីភ័យបានឆាបឆេះរោងចក្រផលិតក្រដាសជូតមាត់ដ៏ធំមួយនៅក្នុងតំបន់ឧស្សាហកម្ម ហេម៉ារ៉ាច់ (Hemaraj) ស្រុកណងឃែ (Nong Khae) ខេត្តសារ៉ាបុរី (Saraburi) ប្រទេសថៃ កាលពីរសៀលថ្ងៃចន្ទ ដោយភ្លើងបានឆាបឆេះយ៉ាងឆាប់រហ័ស។ ក្រុមសង្គ្រោះបន្ទាន់ រួមទាំងអ្នកពន្លត់អគ្គីភ័យ និងអ្នកស្ម័គ្រចិត្ត នៅតែបន្តព្យាយាមគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនៅឡើយ ។
រោងចក្រនេះដំណើរការដោយក្រុមហ៊ុន រីវើប្រូផាប់អ៊ែនភេភើខូអិលធីឌី (Riverpro Pulp and Paper Co., Ltd.) ហើយរហូតមកដល់ពេលនេះ មានកម្មករចំនួន ២២នាក់ បានទទួលរងរបួស ដោយនៅក្នុងនោះ មានមនុស្សចំនួន៤នាក់រងរបួសធ្ងន់។ យោងតាមសារព័ត៌មាន Khaosod English បានឱ្យដឹងដែរថា មានមនុស្សចំនួន ៦នាក់បានស្លាប់ ដោយសារតែហេតុការណ៍អគ្គិភ័យនេះ ។
បន្ថែមពីនេះ កម្មករប្រហែល ៤នាក់ផ្សេងទៀតបានបាត់ខ្លួននៅឡើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់អាជ្ញាធរមូលដ្ឋាន។ រថយន្តសង្គ្រោះដែលបំពាក់នូវឧបករណ៍ពេទ្យគ្រប់គ្រាន់ កំពុងស្ថិតនៅឯទីកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះដល់អ្នកត្រូវការ។ រូបថតពីក្រុមសង្គ្រោះ បានបង្ហាញពីទិដ្ឋភាពផ្សែងយ៉ាងខ្មៅខ្មួលខ្មាញ់ផុសចេញពីក្នុងអគ្គិភ័យ ៕

ប្រភព៖ CNC

LEAVE A RESPONSE

Your email address will not be published. Required fields are marked *