យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថា ទាហានថៃបានបាត់បង់ជើងបន្ទាប់ពីជាន់គ្រាប់មីនក្នុងពេលល្បាតព្រំដែនក្បែរប្រទេសកម្ពុជា។ ការផ្ទុះនេះបង្កឡើងដោយគ្រាប់មីនចាស់បង្កប់ក្នុងដីដែលបន្សល់តាំងពីសម័យសង្គ្រាម។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ១៦ ខែកក្កដា។ ជនរងគ្រោះឈ្មោះ Thanapat Huiwan គឺជាពលទោអង្គភាពសមាជិកចំនួន១៤នាក់ ដែលបំពេញបេសកកម្មជាប្រចាំ។ ទាហានពីរនាក់ផ្សេងទៀតបានរងរបួសស្រាលទេ។ រូបថត Khaosod