នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ មានការរាយការណ៍ថា អាជ្ញាធរប្រទេសមីយ៉ាន់ម៉ា បានបញ្ជាឱ្យបិទច្រកព្រំដែនជាមួយថៃ គឺច្រក Mae Sot-Myawaddy ដោយមិនផ្តល់ដំណឹងមុន ដែលបង្កឱ្យឡានដឹកអីវ៉ាន់ថៃរាប់គ្រឿង ត្រូវស្ទះពេញច្រកព្រំដែន។
តាមព័ត៌មានបានឱ្យដឹងថា អាជ្ញាធរមីយ៉ាន់ម៉ា ស្រុក Myawaddy រដ្ឋ Karen បានបិទច្រកព្រំដែន Mae Sot-Myawaddy ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី ២ ដែលជាច្រកដ៏សំខាន់មួយ ដោយបានហាម មិនឱ្យឡានដឹកទំនិញពីថៃទាំងអស់ចូលបានឡើយ។
យ៉ាងណាមិញ ការបិទច្រកនេះ គឺជាការបញ្ជាពីរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាដោយផ្ទាល់ ព្រោះតែចង់ឱ្យចំណូលមករដ្ឋដោយត្រង់ និងដើម្បីរារាំង ក៏ដូចជាដាក់សម្ពាធមិនឱ្យខាងក្រុមកងអាវុធហត្ថជនជាតិភាគតិចបានចំណូលពីព្រំដែនដូចកាលពីដើមទៀត។ ហេតុនេះហើយ ប្រទេសថៃកំពុងតែប្រទះការខាតចំណូលថែមទៀត ដោយតម្លៃនៃការនាំចេញទៅមីយ៉ាន់ម៉ាធ្លាក់ពី ៥ ម៉ឺនបាត មកនៅសល់ត្រឹមតែ ១ ម៉ឺនបាតក្នុងមួយត្រីមាស៕ ប្រភព៖ Khaosod
VIDEO