ថៃកាន់ចលាចលខ្លាំង! ប៉ូលិសថៃម្នាក់ស្រវឹងស្រា បាញ់ប្រហារបណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់នៅខេត្ត Ranong
ពត៌មាន

ថៃកាន់ចលាចលខ្លាំង! ប៉ូលិសថៃម្នាក់ស្រវឹងស្រា បាញ់ប្រហារបណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់នៅខេត្ត Ranong

កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ លោកអនុសេនីយ៍ទោ Som Sak ដែលជាអធិការរង (ផ្នែកស៊ើបអង្កេត) នៃស្នងការដ្ឋាននគរបាលស្រុក Muang ខេត្ត Ranong ប្រទេសថៃ បានបាញ់ប្រហារដោយកាំភ្លើងបណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅភូមិ Ban Hin Dat ឃុំ Sai Daeng ស្រុក Muang ខេត្ត Ranong ។

តាមរបាយការណ៍របស់លោកអនុសេនីយ៍ឯក Buraphon Haowhan អធិការរងក្រុង Ranong បានឲ្យដឹងថា ជនបង្កហេតុគឺលោកអនុសេនីយ៍ទោ Som Sak ស្ថិតក្នុងសភាពស្រវឹងស្រា ហើយបានប្រើកាំភ្លើងបាញ់រះចំនួន ៨ គ្រាប់ទៅលើផ្ទះរបស់សាច់ញាតិខ្លួនឯងផ្ទាល់។ គ្រាប់កាំភ្លើងបានបណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ Yu Phayong អាយុ ៧១ ឆ្នាំស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ដោយត្រូវគ្រាប់ចំត្រគាកខាងឆ្វេង។ ចំណែកឯជនរងគ្រោះម្នាក់ទៀតឈ្មោះ Yu Waphar អាយុ ៧៥ ឆ្នាំ ដែលត្រូវជាក្មួយរបស់ជនរងគ្រោះទីមួយ ក៏បានរងរបួសនៅដៃឆ្វេងផងដែរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ranong តែបានស្លាប់បាត់បង់ជីវិតនៅពេលក្រោយ។

តាមសម្ដីរបស់កូនប្រសាសពដែលជាប្អូនស្រីរបស់ជនបង្កបាននិយាយថា បន្ទាប់ពីលោកអនុសេនីយ៍ទោ Som Sak មកដល់ផ្ទះ គាត់បានដេញចាប់សាច់ញាតិរបស់គាត់ដោយប្រើកាំភ្លើងខ្លី។ នៅពេលដែលសាច់ញាតិប្រហែល ៥ ទៅ ៦ នាក់រត់ចូលផ្ទះហើយបិទទ្វារ ជនបង្កបានបាញ់រះសំដៅមកលើពួកគេតែម្ដង។ បច្ចុប្បន្ន ជនបង្កបានរត់គេចខ្លួនបាត់ហើយ ខណៈកម្លាំងផ្នែកស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលក្រុង Ranong កំពុងសាកសួរសាក្សីដើម្បីចេញដីកាចាប់ខ្លួន និងតាមចាប់ជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់។
ប្រភព៖ Khaosod

LEAVE A RESPONSE

Your email address will not be published. Required fields are marked *