ក្តៅៗ កម្មករសៀមដើរជាន់គ្រាប់មីនផ្ទុះដាច់ជើងទៀតហើយ ពីរនាក់រងរបួស នៅភាគខាងត្បូងប្រទេសថៃ
ពត៌មាន

ក្តៅៗ កម្មករសៀមដើរជាន់គ្រាប់មីនផ្ទុះដាច់ជើងទៀតហើយ ពីរនាក់រងរបួស នៅភាគខាងត្បូងប្រទេសថៃ

ប៉ូលិសបានឱ្យដឹងថា កម្មករពីរនាក់បានរងរបួសដោយសារគ្រាប់បែកបង្កប់នៅកន្លែងរណ្តៅរ៉ែមួយកន្លែងក្នុងខេត្ត នរ៉ាធិវ៉ាត់ ខណៈដែលអន្ទាក់របស់ក្រុមបះបោរបានផ្ទុះឡើង ហើយបណ្តាលឱ្យម្នាក់ក្នុងចំណោមពួកគេបាត់បង់ជើង។

អ្នកបើកបររថយន្តឈូសដីម្នាក់បានបាត់បង់ជើងរបស់គាត់ បន្ទាប់ពីបានប៉ះចំអន្ទាក់គ្រាប់បែកដែលបង្កប់ដោយក្រុមឧទ្ទាមនៅកន្លែងរ៉ែមួយក្នុងខេត្ត នរ៉ាធិវ៉ាត់ កាលពីថ្ងៃអង្គារ ខណៈដែលកម្មករម្នាក់ទៀតក៏បានរងរបួសផងដែរ។

ការផ្ទុះនេះបានកើតឡើងនៅកន្លែងរ៉ែមួយក្នុងភូមិបាងអ៊ី-ស៊ូអារ៉េ ឃុំឆាងពួ ស្រុកឆាណែ បណ្តាលឱ្យកម្មករពីរនាក់រងរបួស។

ជនរងគ្រោះម្នាក់ត្រូវបានគេស្គាល់ឈ្មោះ Subree Taye ដែលបានបាត់បង់ជើងស្តាំរបស់គាត់ បន្ទាប់ពីបានជាន់លើខ្សែដែលបានបង្កឱ្យគ្រាប់បែកផលិតដោយខ្លួនឯងនេះផ្ទុះឡើង។ ចំណែកកម្មករទី២ មិនទាន់ត្រូវបានគេបញ្ចេញអត្តសញ្ញាណនៅឡើយ ហើយស្ថានភាពរបស់គាត់ក៏មិនទាន់ច្បាស់ការនៅឡើយដែរ។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *