ក្តៅៗ លោក ហួត គង់ អធិការរងខណ្ឌចំការមន នឹងរងការដាក់វិន័យ ក្រោយប្រើពាក្យសម្ដី មិនសមរម្យលើពលរដ្ឋ!
ពត៌មាន

ក្តៅៗ លោក ហួត គង់ អធិការរងខណ្ឌចំការមន នឹងរងការដាក់វិន័យ ក្រោយប្រើពាក្យសម្ដី មិនសមរម្យលើពលរដ្ឋ!

(ភ្នំពេញ)៖ លោក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នៅយប់ទី៣០.០៨.២០២៥ បានបង្ហោះថា”ខ្ញុំបាទសូមគោរពជម្រាបជូន បងប្អូនមហាជន មេត្តាជូនជ្រាបថា ករណីលោកអធិការងនគរបាលខណ្ឌចំការមន​ ប្រើពាក្យសម្ដីមិនសមរម្យទៅលើក្មួយៗ​ កាលពីយប់មិញ​ (ខ្ញុំបាទសូមអព្យាស្រ័យផងដោយមិនបានឆ្លើយតបបងប្អូនអ្នកលេងតាមបណ្ដាញសង្គម) ដោយខ្ញុំបាទរវល់ដឹកនាំបញ្ជាជំនាញតាមស្រាវជ្រាវរកឃាតករជារឿងសំខាន់។​ ចំពោះរូបលោកអធិការរង​ ខ្ញុំបាទបានបញ្ជាទៅលោកស្នងការរងផែនធនធាន​មនុស្ស ហៅមកធ្វើការតាមវិន័យនគរបាលជាតិ។

ខ្ញុំបាទ​ សង្ឃឹមជឿជាក់ថា បងប្អូនមហាជននឹងជឿជាក់មកលើយើងខ្ញុំ​ មិនដែលលើកលែងឱ្យមន្ត្រីដែលមានភាពអសកម្មនោះឡើយ​ ហើយក៏មិនគាំទ្រអ្នកដែលបង្កអសន្តិសុខក្នុងសង្គមជាតិផងដែរ។

សូម បងប្អូនចូលរួមគាំទ្រជាមួយសមត្ថកិច្ចយើងខ្ញុំ​ ដើម្បីភាពសុខសាន្តប្រជាពលរដ្ឋ​ និងប្រទេសជាតិយើង។ សូម គោរពអរគុណ និង អរគុណ”៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *