វីរៈភាពមិនធម្មតា! ក្មេងប្រុសអាយុ ១៣ ឆ្នាំកាន់ដំបងតតាំងនឹងទាហានថៃប្រដាប់អាវុធពេញដៃ
យោងតាមការឱ្យដឹងរបស់លោក ផែង វណ្ណៈ លោកបានជួបនឹងក្មេងប្រុសម្នាក់ឈ្មោះ វីន រុងរូត ហៅ ខួច អាយុ ១៣ ឆ្នាំ ដែលបានបង្ហាញពីភាពក្លាហានក្នុងការកាន់ដំបងឈើមួយដើម ឈរតតាំងជាមួយទាហានថៃដែលប្រដាប់ដោយអាវុធទំនើបពេញដៃ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក ផែង វណ្ណៈ បានសម្តែងការកោតសរសើរយ៉ាងស្មោះចំពោះវីរភាពរបស់ក្មេងប្រុសរូបនេះ។ ក្មេងប្រុស វីន រុងរូត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «ខ្ញុំមិនខ្លាចទាហានថៃទេ អោយតែហ៊ានចូលដីយើង យើងវ៉ៃតែម្តង»។
សកម្មភាពដ៏ក្លាហានរបស់ក្មេងប្រុសរូបនេះ ត្រូវបានគេចាត់ទុកជាគំរូវីរភាពដ៏កម្រ ដែលបានបង្ហាញពីស្មារតីស្នេហាជាតិ និងការមិនចុះចាញ់ចំពោះការឈ្លានពានរបស់បរទេស។