វៀតណាមដាក់បញ្ចូល«ភាសាខ្មែរ»ក្នុងកម្មវិធីអប់រំរបស់ខ្លួន
ពត៌មាន

វៀតណាមដាក់បញ្ចូល«ភាសាខ្មែរ»ក្នុងកម្មវិធីអប់រំរបស់ខ្លួន

វៀតណាមដាក់បញ្ចូល«ភាសាខ្មែរ»ក្នុងកម្មវិធីអប់រំរបស់ខ្លួន

វៀតណាម៖ រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម លោក Nguyen Kim Son បានប្រកាសថាវៀតណាមនឹងដាក់បញ្ចូលភាសាខ្មែរក្នុងកម្មវិធីសិក្សា និងអប់រំចូលក្នុងប្រទេសរបស់ខ្លួនក្នុងឆ្នាំសិក្សាឆ្នាំ ២០២៨ ខាងមុខនេះដោយក្នុងឆ្នាំ ២០២៦ ភាសាឡាវ និង ឥណ្ឌូនេស៊ី នឹងត្រូវបានដាក់បញ្ចូលមុនគេក្រោយមកមានភាសាខ្មែរ និងថៃនិងត្រូវដាក់បញ្ចូលក្នុងឆ្នាំ ២០២៨ ជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress។

ជាការឆ្លើយតបជាមួយនឹងការពង្រឹងភាសាអន្តរជាតិក្នុងចន្លោះឆ្នាំ ២០២៦-២០៣៥ ដែលបានប្រកាសកាលពីចុងសប្តាហ៍មុនដោយក្រសួងអប់រំវៀតណាមគ្រោងនឹងដាក់បញ្ចូលភាសាខ្មែរនៅឆ្នាំ ២០២៨ និងភាសាថៃ ដើម្បីពង្រឹងការអប់រំផ្នែកភាសាក៏ដូចជាកិច្ចព្រមព្រៀងជាមួយនឹងប្រទេសជិតខាងខ្លួន។

លម្អិត៖ https://kh.cc-times.com/posts/24872

LEAVE A RESPONSE

Your email address will not be published. Required fields are marked *