ថ្មីៗ!! 16/9/2025 បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នារើបន្លាលួស ដែលទាហានថៃ ចូលមករាយ… (មានវីដេអូ)
ពត៌មាន

ថ្មីៗ!! 16/9/2025 បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នារើបន្លាលួស ដែលទាហានថៃ ចូលមករាយ… (មានវីដេអូ)

បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នារើបន្លាលួស ដែលទាហានថៃ ចូលមករាយ និងប្រុងព័ទ្ធយកដីរបស់ពួកគាត់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។
យ៉ាងណាក៏ដោយ កងកម្លាំងប្រដាប់របស់យើង បាននៅត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋជានិច្ច បើសិនមានហេតុការណ៍ណាមួយកើតឡើងកាន់តែក្តៅ ហើយប្រឈមគ្រោះថ្នាក់ដល់ពួកគាត់។
យើងត្រូវរួមគ្នាទប់ស្កាត់ និងប្រឆាំងការរំលោភបំពាន មកលើទឹកដីរបស់យើង ហើយនេះជាការរំលោភបទឈប់បាញ់ទាំងបំពានរបស់ទាហានថៃ។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *