ដំណឹងថ្មី! ថៃ​ប្រកាស​ធ្វើ​របង​នៅ​ព្រំដែន​ដែល​មាន​ការ​ឯកភាព​គ្នា និង​បន្ត​បិទព្រំដែន​ជាមួយ​កម្ពុជា
ពត៌មាន

ដំណឹងថ្មី! ថៃ​ប្រកាស​ធ្វើ​របង​នៅ​ព្រំដែន​ដែល​មាន​ការ​ឯកភាព​គ្នា និង​បន្ត​បិទព្រំដែន​ជាមួយ​កម្ពុជា

ក្រុមប្រឹក្សា​សន្តិសុខ​យោធាថៃ បាន​សម្រេច​ថា​នឹង​សាង​សង់​របង​នៅតាមព្រំដែន​ជាមួយ​កម្ពុជា ដែល​មាន​ការ​ឯកភាព​គ្នា និង​បង្កើន​ការ​ល្បាត​នៅ​តំបន់​ដែល​មានជម្លោះ ព្រម​ទាំង​បង្កើន​តម្រាយ​​ផ្លូវ​យុទ្ធសាស្ត្រ​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ Khaosod។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ មេបញ្ជាការ​ការពារជាតិ​ថៃ បាន​សម្រេច​លើ​ផែនការ​នេះ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃទី១៩ កញ្ញា​នេះ​ ដោយ​ក្នុង​នោះ​ក៏​បាន​សម្រេច​បន្ត​បិទ​ច្រក​​ព្រំដែន​ជាមួយ​កម្ពុជា រហូត​ដល់​ភាពតានតឹង​បាន​ធូរស្រាល ឬ រហូត​ដល់​ពេល​ដែល «កម្ពុជា​បន្ថយ​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ថៃ»។

បន្ថែម​ពី​លើ​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​ថៃ ក៏​អនុញ្ញាត​ឲ្យ​មានវិធានការ​ការពារ​ខ្លួន​ផងដែរ។ នេះ​បើ​តាម​ Khaosod ដដែល។​

ពាក់​ព័ន្ធនឹង​ការ​បើក​ព្រំដែន ឡើង​វិញ មេដឹកនាំ​កម្ពុជា ធ្លាប់បាន​បញ្ជាក់​កាល​ពី​មុន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ខែ​កក្កដា ថា កម្ពុជា​មិន​បើក​ព្រំដែន​ដែល​ថៃ​បាន​បិទ​ដោយ​ឯកតោភាគី​ទេ រហូត​ដល់​ពេល​ដែល​ថៃ​ប្រកាស​បើក​ព្រំដែន​ទាំង​អស់​ឡើង​វិញ ដោយ​កម្ពុជា ត្រូវ​ការ​ពេល​យ៉ាង​យូរ ៥ម៉ោង​ក្រោយ​ការ​ប្រកាស​របស់​ថៃ៕

 

LEAVE A RESPONSE

Your email address will not be published. Required fields are marked *