ព្រះរាជក្រឹត្យបញ្ចប់គោរមងារ “ឧកញ៉ា” ពី លោក អ៉ឹម សុផាន់ណារឹទ្ធ ហៅចែទូច តាមសំណើរបស់នាយករដ្ឋមន្ត្រី
ព្រះរាជក្រឹត្យបញ្ចប់គោរមងារ “ឧកញ៉ា” ពី លោក អ៉ឹម សុផាន់ណារឹទ្ធ ហៅចែទូច តាមសំណើរបស់នាយករដ្ឋមន្ត្រី
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ “ឧកញ៉ា” ពី លោកស្រី អ៉ឹម សុផាន់ណារឹទ្ធ ហៅ “ចែទូច”។
សេចក្តីសម្រេចបញ្ចប់គោរមងារនេះ គឺធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការបញ្ចប់គោរមងារនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះបើយោងតាមប្រភពព័ត៌មានពីផេកលោក ផែង វណ្ណៈ។
លោកស្រី អ៉ឹម សុផាន់ណារឹទ្ធ ហៅ ចែទូច ត្រូវបានគេស្គាល់ថា ជាថៅកែដ៏ធំមួយរូបក្នុងមុខរបរនាំចូល និងចែកចាយសាច់បង្កកពីប្រទេសថៃចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
ការបញ្ចប់គោរមងារនេះ គឺកើតឡើងបន្ទាប់ពីមានការលើកឡើង និងសេចក្តីរាយការណ៍ជាច្រើនពីសាធារណជនទាក់ទងនឹងការនាំចូលសាច់បង្កកទាំងនោះ ខណៈដែលព្រំដែនគោកកម្ពុជា-ថៃ ហាក់បីដូចជាកំពុងមានការបិទទ្វារ ឬរឹតបន្តឹងនៅឡើយ ក្នុងរយៈពេលកន្លងមក៕
