ក្ដុកក្ដួល! ទិដ្ឋភាពពិធីបុណ្យស.ពព្រឹន្ទបាលឯក សួន រ៉ោន នៅព្រឹកនេះ មានមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធ និង រំលែកទុក្ខគ្រួសារស.ពពោរពេញដោយភាពសោកសង្រេង
ពត៌មាន

ក្ដុកក្ដួល! ទិដ្ឋភាពពិធីបុណ្យស.ពព្រឹន្ទបាលឯក សួន រ៉ោន នៅព្រឹកនេះ មានមន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធ និង រំលែកទុក្ខគ្រួសារស.ពពោរពេញដោយភាពសោកសង្រេង

នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធ និង រំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដែលបានពលី ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ កើតឡើងនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានសម្តែងនូវសមានទុក្ខដ៏ធំធេង និង សោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហានរង ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ជាពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ រួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូត ដល់ថ្ងៃអវសានជីវិត។

ក្នុងនោះ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ក៏បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និង ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផងដែរ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារសព។

ខាងក្រោមនេះជាទិដ្ឋភាពបុណ្យសពនៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ តាមរយៈរដ្ឋបាលខណ្ឌឫស្សីកែវ ៖

LEAVE A RESPONSE

Your email address will not be published. Required fields are marked *