រដ្ឋាភិបាលថៃចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងផែនការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជារឿងព្រំដែន
រដ្ឋាភិបាលថៃចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងផែនការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជារឿងព្រំដែនទាំង ៤ ចំណុច រួមមានប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និង តំបន់មុំបី។
រដ្ឋាភិបាលថៃចង់ត្រឹមចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគីដោយប្រើយន្តការ គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មការព្រំដែនទូទៅ (GBC)។
រដ្ឋាភិបាលថៃ ថាកម្ពុជាបានយល់ព្រមលើការស្នើជួបប្រជុំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនានេះ។ ចំពោះព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ថៃនៅបន្តអះអាងថា ពួកគេគ្រាន់តែបានបាញ់ការពារខ្លួន៕