ប៉ូលិសថៃ ថៃ ចុះទៅចាប់ខ្លួនស្រ្តីម្នាក់ ដែលផុសព័ត៌មានក្លែងក្លាយ ទាក់ទងនឹងករណីជម្លោះព្រំដែនរវាងកម្ពុជា ថៃ
ពត៌មាន

ប៉ូលិសថៃ ថៃ ចុះទៅចាប់ខ្លួនស្រ្តីម្នាក់ ដែលផុសព័ត៌មានក្លែងក្លាយ ទាក់ទងនឹងករណីជម្លោះព្រំដែនរវាងកម្ពុជា ថៃ

នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ថៃ បានចុះទៅចាប់ខ្លួនស្រ្តីម្នាក់ ដែលផុសព័ត៌មានក្លែងក្លាយ ទាក់ទងនឹងករណីជម្លោះព្រំដែនរវាងកម្ពុជា ថៃ។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើនេះ មានវ័យ ៣២ ឆ្នាំ ជាអ្នកខេត្ត Ubon Ratchathani បានប្រើប្រាស់គណនីហ្វេសប៊ុកមួយឈ្មោះថា Lucky Farm បានបង្ហោះព័ត៌មានមិនពិតជាច្រើនទាក់ទងនឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ។ នាងបានផុសព័ត៌មានថាមានការផ្ទុះគ្រាប់បែកនៅព្រំដែន ដែលបណ្តាលឱ្យទាហានស្លាប់ជាច្រើននាក់ និង មានការជម្លៀសប្រជាជនចេញពីព្រំដែន ដែលបង្កឱ្យមហាជននៅតាមបណ្តាញសង្គមមានការភ័យជ្រួលច្របល់។

យ៉ាងណាមិញ ខាងប៉ូលិសបានរឹបអូសទូរស័ព្ទចំនួន ១ គ្រឿងពីស្រ្តីរូបនេះ ហើយក៏បញ្ជូនខ្លួនទៅនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រោមការចោទប្រកាន់ពីបទបញ្ចូលទិន្នន័យក្លែងក្លាយទៅក្នុងប្រព័ន្ធកុំព្យូទ័រក្នុងន័យបង្កការខូចខាតដល់សន្តិសុខជាតិ សុវត្ថិភាពសាធារណៈ សន្តិសុខសេដ្ឋកិច្ចជាតិ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *