រំភើបជំនួស!!  ក្រោយទីតាំងបង្ហាត់ល្បុក្កតោ ពេជ្រ ចរណៃ ត្រូវបានភ្លើងឆេះ កាកបាទក្រហមជួយបានជួយថវិការហូតដល់ទៅ…..
ពត៌មាន

រំភើបជំនួស!! ក្រោយទីតាំងបង្ហាត់ល្បុក្កតោ ពេជ្រ ចរណៃ ត្រូវបានភ្លើងឆេះ កាកបាទក្រហមជួយបានជួយថវិការហូតដល់ទៅ…..

កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ទទួលបានជំនួយថវិកាពីប្រធានកាកបាទក្រហមកម្ពុជា សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៣ម៉ឺនដុល្លារ បន្ទាប់ពីអគ្គិភ័យឆាបឆេះទីតាំងបង្ហាត់គុនល្បុក្កតោ ដែលទើបបើកដំណើរការបាន ២ថ្ងៃ។

ទីតាំងសាលាគុនល្បុក្កតោជ័យតេជៈ ដែលកីឡាការិនី ពេជ្រ ចរណៃ បានជួលដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ និងអាហារដ្ឋានដែលមិនទាន់បើកដំណើរការ ត្រូវរងគ្រោះដោយសារភ្លើងឆេះបំផ្លាញខ្ទេចខ្ទី កាលពីថ្ងៃទី១៨ ខែមិថុនា។

ក្រោយរងគ្រោះកញ្ញា ពេជ្រ ចរណៃ រៀបរាប់ថា ទ្រព្យសម្បត្តិដែលបានបាត់បង់ក្នុងគ្រោះអគ្គិភ័យនេះអស់ចំនួនជាច្រើន ប៉ុន្តែខ្លួនមានការតក់ស្លុត និងសោកស្តោយបំផុតចំពោះការបាត់បង់សៀវភៅដែលជាស្នាដៃបន្សល់ទុកពីព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ផ្តល់ជូនឱ្យខ្លួនផ្ទាល់ដៃ។

ក្រោយទទួលបានព័ត៌មាន និងក្តាប់ព័ត៌មានជុំវិញការរងគ្រោះដោយសារអគ្គិភ័យ ដែលបំផ្លាញទ្រព្យសម្បត្តិ និងសៀវភៅយុទ្ធគុនល្បុក្កតោដែលជាមរតកដ៏មានតម្លៃរបស់កម្ពុជារួចមក សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចជួយឧបត្ថម្ភថវិកា ដល់កញ្ញា ពេជ្រ ចរណៃ ចំនួន ៣ម៉ឺនដុល្លារ។ អ្នកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកា ដល់កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ។

តាមរយៈការបង្ហោះរបស់ផេកផ្លូវការកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមិថុនា សរសេរថា៖«ដោយយោងលើគុណតម្លៃនៃការលើកតម្កើងគុនល្បុក្កតោកម្ពុជារបស់ ពេជ្រ ចរណៃ ដែលបានខិតខំតស៊ូដើម្បីកសាងថែរក្សាគុនល្បុក្កតោកម្ពុជា ដូច្នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ថវិកាមួយចំនួនដើម្បីជាការរួមចំណែកក្នុងការរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោឆាប់ៗឡើងវិញ»។

យ៉ាងណាក៏ដោយ សម្តេច ប៊ុន​ រ៉ានី ក៏រំពឹងថារវាងភាគីអ្នកជួល និងម្ចាស់ផ្ទះជួល នឹងជជែកត្រូវរូវគ្នា ដើម្បីអាចបន្តដំណើរការរៀបចំទីតាំងនេះឡើងវិញ៕

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *