ទីបំផុតព្រឹកនេះ លោកឪ ស៊ុច បាននិមន្តមកដល់ទឹកដីកម្ពុជា ដោយសុវត្ថិភាពហើយ
ពត៌មាន

ទីបំផុតព្រឹកនេះ លោកឪ ស៊ុច បាននិមន្តមកដល់ទឹកដីកម្ពុជា ដោយសុវត្ថិភាពហើយ

នៅព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មានជាច្រើន បានទៅទទួលស្វាគមន៍លោកឪស៊ុច នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកឪបាននិមន្តមកដល់ទឹកដីកម្ពុជា។

នេះជាដំណឹងល្អសម្រាប់ពុទ្ធបរិស័ទ ពិសេសអ្នកនិយមស្ដាប់ធម៌ទេសនារបស់លោកឪ ក៏ដូចជាអ្នកតាមដានព្រួយបារម្ភពីស្ថានភាពលោកឪនៅប្រទេសថៃ ដែលបច្ចុប្បន្ននេះ លោកបាននិមន្តមកកាន់មាតុប្រទេសជាស្ថាពរ ដែលមានការទទួលស្វាគមន៍ពីឧកញ៉ា ស្រី ចាន់ថន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និង អ្នកសារព័ត៌មានជាច្រើន។

សូមរំឭកផងដែរថា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ លោកឪស៊ុច ឱ្យបានដឹងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមស្វាគមន៍ព្រះតេជគុណ លោកឪស៊ុច មកកាន់ទឹកដីកម្ពុជាគ្រប់ពេលវេលា៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *