នាវាចម្បាំង Frigate ដែលមិត្តដែកថែបចិនធ្វើយ៉ាងពិសេសឲ្យកម្ពុជា ឡូយកប់, អាចធ្វើឱ្យថៃដេកមិនលក់បាន!
នាវាចម្បាំង Frigate ដែលមិត្តដែកថែបចិនធ្វើយ៉ាងពិសេសឲ្យកម្ពុជា ឡូយកប់, អាចធ្វើឱ្យថៃដេកមិនលក់បាន!
ចិនពិតជាមិត្តដែកថែមកម្ពុជា! ជំនួយនាវាចម្បាំងពីរគ្រឿងពីចិនមកកម្ពុជាគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់។ កូនខ្មែរ មិនចាំបាច់ភ័យបារម្ភទៀតទេ ហើយសៀមក៏ប្រហែលជាកំពុងភ័យខ្លួនដែរ ព្រោះនាវាទាំងពីរមានសមត្ថភាពខ្ពស់។ នាវា Frigate/Corvette ប្រភេទ 056C ចំនួនពីរគ្រឿងនេះ នាវាទី១ បាន ដំឡើងរួចរាល់ និងបើកបរសាកល្បងយ៉ាងល្អប្រសើរ ចំណែកនាវាទី២ សម្រេចបាន ៥០%។ សមត្ថភាពប្រយុទ្ធ នាវា Type 056C ដែលមានទម្ងន់ប្រហែល ១,៥០០ តោន ត្រូវបានបំពាក់ដោយអាវុធទំនើបៗសម្រាប់ ល្បាតតំបន់ឆ្នេរ និងការពារដែនសមុទ្រ រួមមាន៖ សមត្ថភាពប្រឆាំងនាវាមុជទឹក (ASW)៖ មានបំពង់បាញ់តបូ 324mm ចំនួន ៦ គ្រាប់។ មីស៊ីលការពារដែនអាកាស (Air Defense)៖ មានប្រព័ន្ធមីស៊ីល HHQ-10 ចំនួន ៨ បង្គោល។ វាយប្រហារលើផ្ទៃទឹក៖ មានកាំជ្រួច YJ-83 ចំនួន ៤ គ្រាប់ និងកាំភ្លើងបាញ់រហ័ស 76mm។ ជំនួយនេះគឺដើម្បី ពង្រឹងសមត្ថភាពការពារដែនសមុទ្រ របស់កម្ពុជា ក៏ដូចជាគាំទ្រប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដោយស្របតាមរដ្ឋធម្មនុញ្ញ និង មិនមែនជាការគំរាមកំហែង ដល់សន្តិសុខក្នុងតំបន់ឡើយ។
សូមទស្សនាវីដេអូខាងក្រោមនេះ