ចេញហើយ! លទ្ធផលពិនិត្យឃ្លាំងជើងមាន់ ប្រហិតចែទូចនៅឫស្សីកែវត្រូវបានពិនិត្យឃើញថា…
ភ្នំពេញ ៖ សមត្ថកិច្ច ចម្រុះ រួមមាន មន្រ្តី គយចល័ត តំបន់ ១ មន្ត្រី ក.ប.ប ក្រសួងពាណិជ្ជកម្ម មន្រ្តី នគរបាល សេដ្ឋកិច្ច ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ រួមទាំង មន្ត្រី មូលដ្ឋាន បានត្រួតពិនិត្យ សាច់ ក្លាសេ របស់ ឧកញ៉ា អ៊ឹម សុផាន់ណា រឹទ្ធ ហៅ ចែទូច ចំនួន ២ទីតាំង នៅ សង្កាត់ ច្រាំង ចំរេះ១ ខណ្ឌ ឬស្សីកែវ រកឃើញសាច់ក្លាសេសរុបចំនួន ៣មុខមាន៖ សាច់មាន់ សាច់ទា សាច់ជ្រូក សរុប ចំនួនជាង ២៤៤តោន ។
លទ្ធផល ពិនិត្យ មន្ត្រី គយ ចល័តតំបន់១ អះអាង ក្នុងកំណត់ហេតុថា ទំនិញទាំងអស់បានបង់ពន្ធគ្រប់ចំនួន ។ ដោយឡែក មន្ត្រី ក.ប.ប ដែលជាមន្ត្រីជំនាញពិនិត្យគុណភាព បានបញ្ជាក់ប្រាប់បណ្ដោះអាសន្នថា សាច់ ក្លាសេ ទាំងអស់គ្មានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទេ ។ ប៉ុន្តែមន្ត្រី ក.ប.ប បានយកសំណាកសាច់ ក្លាសេទាំងនោះ ទៅមន្ទីរពិសោធន៍ធំ ដើម្បីបញ្ជាក់គុណភាពច្បាស់លាស់ ត្រូវការពេល ២ថ្ងៃ ទើបដឹងលទ្ធផល ។
ចម្ងល់មន្រ្តីចូលរួមក្រៅពីមន្ត្រីគយចល័ត និង មន្រ្តី ក.ប.ប មន្រ្តីពាក់ព័ន្ធ ដែលបានចូលរួមគ្មានសិទ្ធិសុំថតចម្លងសន្លឹក ពន្ធគយដើម្បីពិនិត្យផ្ទៀងផ្ទាត់ទេ បានត្រឹមមន្ត្រីគយប្រាប់ថា បានបង់ពន្ធគ្រប់ប៉ុណ្ណោះ ។
លោក នូ ស៊ីថា មេគយចល័តទូទាំងប្រទេស មិនទាន់សុំការបំភ្លឺបានទេនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ដោយឡែមេគយតំបន់១ មិនទាន់មានទូរស័ព្ទសុំការបំភ្លឺនៅឡើយ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ