BREAKING៖ នាយករដ្ឋមន្ត្រីថៃដាក់លក្ខខណ្ឌទាល់តែត្រាំទទួលស្គាល់ថាខ្លួនជា«ជនរងគ្រោះ»ទើបឲ្យធ្វើម្ចាស់ហត្ថលេខី
BREAKING៖ នាយករដ្ឋមន្ត្រីថៃដាក់លក្ខខណ្ឌទាល់តែត្រាំទទួលស្គាល់ថាខ្លួនជា«ជនរងគ្រោះ»ទើបឲ្យធ្វើម្ចាស់ហត្ថលេខី
ថៃ៖ នាយករដ្ឋមន្រ្តីចាំផ្ទះថៃថ្មីលោក Anutin Charnvirakul បានដាក់លក្ខខណ្ឌចំៗថា ទាល់តែលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ទទួលស្គាល់ថា ថៃជាអ្នករងគ្រោះពិតប្រាកដ ទើបលោកអនុញ្ញាតឲ្យលោក ដូ ណាល់ត្រាំ ធ្វើជាម្ចាស់ហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលគ្រោងនឹងធ្វើកំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅចុងខែតុលាខាងមុខនេះ។ ការប្រកាសដាក់លក្ខខណ្ឌរបស់លោក Anutin នេះធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយថា លោកដូណាល់ ត្រាំ ស្នើសុំធ្វើជាអធិបតីភាពម្ចាស់ហត្ថលេខី កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ។
យោងតាមកាសែតថៃខ៊ោសត ចេញផ្សាយនៅរសៀលថ្ងៃទី ៨ ខែ តុលា នេះបានរៀបរាប់ថា នាយករដ្ឋមន្រ្តីថៃថ្មីលោក Anutin Charnvirakul ព្រមឲ្យលោកដូណាល់ត្រាំ ធ្វើម្ចាស់ហត្ថលេខីប្រសិនបើលោកត្រាំទទួលយកលក្ខខណ្ឌថាថៃ ជាអ្នករងគ្រោះពិតប្រាកដដោយសារជម្លោះមួយនេះ។ លោក Anutin ថាបើសិនជាអ្នកនៅទ្វីបឆ្ងាយចង់ចូលរួមចំណែកមែន លោកស្វាគមន៍តែក៏ត្រូវតែធ្វើតាមលក្ខខណ្ឌដែលលោកដាក់ឲ្យនោះដែរ៕