នេះជារថយន្តដឹកឧបករណ៍បំពងសំឡេងរបស់ថៃ ដឹកយកមកចាក់រំខានដំណេកប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ រថយន្តដឹកឧបករណ៍បំពងសំឡេង ត្រូវបាននាំមុខរថយន្តបើកផ្លូវរបស់ប៉ូលិសថៃ ដែលជាការបង្ហាញច្បាស់ថា បើគ្មានការអនុញ្ញាតពីយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បុគ្គលជនជាតិថៃ កាន់ ចមផ្លាំង មិនអាចធ្វើសកម្មភាពបាននោះឡើយ។ នេះស្តែងឱ្យឃើញច្បាស់ថា យោធាថៃ អាជ្ញាធរខេត្តស្រះកែវ បានរួមគ្នាជាមួយបុគ្គល កាន់ ចមផ្លាំង ធ្វើទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើសិទ្ធិប្រជាពលរដ្ឋខ្មែរ ដែលជាការធ្វើខុសទៅនឹងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ។
សូមទស្សនាវីដេអូខាងក្រោមនេះ