សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkana Neelapaijit ត្រូវជនជាតិថៃជ្រុលនិយមស្អប់ ក្រោយហ៊ាននិយាយថា ថៃវាយប្រហារកម្ពុជាមុនដោយយន្តហោះ F-16
ភ្នំពេញ៖ លោកស្រី Angkana Neelapaijit សមាជិកព្រឹទ្ធសភាថៃ និងជាសកម្មជនសិទ្ធិមនុស្ស បានប្រកាសដោយចំហថា ប្រទេសថៃពិតជាបានវាយប្រហារកម្ពុជាមុន ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលបណ្តាលឱ្យកម្ពុជាត្រូវបំផ្លាញ។ ការថ្លែងនេះធ្វើឡើងកាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ប្រាប់ទៅទូរទស្សន៍ Amarin។
លោកស្រីបានអះអាងថា ការនិយាយរបស់ខ្លួនគឺផ្អែកលើការពិត ដោយមិនមែនកាន់ជើងកម្ពុជាទេ ហើយបានហៅការវាយប្រហាររបស់ថៃនេះថាជា «ប្រតិបត្តិការយោធា» ដែលភាគីថៃបាញ់ទៅលើកម្ពុជាមុន ដូច្នេះហើយទើបមានការសងសឹកបកមកវិញ។
ដោយសារតែហ៊ាននិយាយពាក្យពិតបែបនេះហើយ ទើបពេលនេះលោកស្រី Angkana កំពុងក្លាយជាគោលដៅនៃការស្អប់ពីសំណាក់ជនជ្រុលនិយមវង្វេងប្រវត្តិសាស្ត្រមួយចំនួននៅក្នុងប្រទេសថៃ។
បញ្ជាក់: ព័ត៌មាននេះកើតឡើងចំពេលមានភាពតានតឹងនិងជម្លោះព្រំដែនឡើងវិញរវាងប្រទេសទាំងពីរ ដែលមានការប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 របស់ថៃវាយប្រហារលើគោលដៅកម្ពុជានៅជុំវិញខែកក្កដា ឆ្នាំ២០២៥។