នោះៗលោក ផែង វណ្ណៈ ហួសចិត្តជិះឡានបញ្ច្រាសហើយជេគេទៀត (មានវីដេអូ)
នោះៗលោក ផែង វណ្ណៈ ហួសចិត្តជិះឡានបញ្ច្រាសហើយជេគេទៀត (មានវីដេអូ) នោះៗលោក ផែង វណ្ណៈ ហួសចិត្តជិះឡានបញ្ច្រាសហើយជេគេទៀត (មានវីដេអូ) សូមទស្សនាវីដេអូខាងក្រោមនេះ
មិនមានអ្វីទប់កំលាំងព្រះគង្គារបានទេ ! ទប់លែងជាប់ហើយ ទឹកហូរបុកចូលប្រទេសសៀម ថ្ងៃនេះ ជាថ្មីម្តងទៀត លិចលង់ផ្ទះជាង៥៣០០ខ្នង…(មានវីដេអូ)
មិនមានអ្វីទប់កំលាំងព្រះគង្គារបានទេ ! ទប់លែងជាប់ហើយ ទឹកហូរបុកចូលប្រទេសសៀម ថ្ងៃនេះ ជាថ្មីម្តងទៀត លិចលង់ផ្ទះជាង៥៣០០ខ្នង…(មានវីដេអូ) មិនមានអ្វីទប់កំលាំងព្រះគង្គារបានទេ ! ទប់លែងជាប់ហើយ ទឹកហូរបុកចូលប្រទេសសៀម ថ្ងៃនេះ ជាថ្មីម្តងទៀត លិចលង់ផ្ទះជាង៥៣០០ខ្នង…(មានវីដេអូ) សូមទស្សនាវីដេអូខាងក្រោមនេះ
មកស្គាល់មុខ ស្ត្រីអ្នក នាំភ្លើ./ង រឿង ែឆ្ក នាំឲ្យមាន ការបា ../ញ់.ស.ម្លា./ប់មនុ/ស្ស ៣នាក់ និងរងបួ/សម្នាក់
មកស្គាល់មុខ ស្ត្រីអ្នក នាំភ្លើ./ង រឿង ែឆ្ក នាំឲ្យមាន ការបា ../ញ់.ស.ម្លា./ប់មនុ/ស្ស ៣នាក់ និងរងបួ/សម្នាក់ ជនស/ង្ស.យ័ឈ្មោះ អ៊ុ វុទ្ធី ភេ./ទប្រុស ប.ណ្តា./លឲ្យស្លា’;.ប់មនុស្សចំនួន ០៣នាក់ (ប្រុស ០១) និងបុរ/សរ/ងរបួសធ្ងន់ ០១នាក់ ចំណែកស្ត្រី អ្នក នាំ.ភ្លើ//ង ឈ្មោះ អឿ ចាន់ធី ត្រូវជាប្រពន្ធជ/នដៃដ/ល់ ជា/អ្នកខ/លហៅ ប្តី មកបា/ញ់ប្រ/ហារ បច្ចុប្បន្ន ស្ត្រីរូបនោះ ត្រូវបាន សមត្ថកិច្ចឃា/ត់ខ្លួនយកទៅសួរនាំ ខណះ បុរសជាប្តីកំពុ./ងរ’/ត់/គេ../ចខ្លួន ។ ករណីនេះបានកើតឡើង កាលពី វេលាម៉ោង…
ដំណឹងថ្មី! ថៃប្រកាសធ្វើរបងនៅព្រំដែនដែលមានការឯកភាពគ្នា និងបន្តបិទព្រំដែនជាមួយកម្ពុជា
ក្រុមប្រឹក្សាសន្តិសុខយោធាថៃ បានសម្រេចថានឹងសាងសង់របងនៅតាមព្រំដែនជាមួយកម្ពុជា ដែលមានការឯកភាពគ្នា និងបង្កើនការល្បាតនៅតំបន់ដែលមានជម្លោះ ព្រមទាំងបង្កើនតម្រាយផ្លូវយុទ្ធសាស្ត្របន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod។ បើតាមសារព័ត៌មានដដែលនេះ មេបញ្ជាការការពារជាតិថៃ បានសម្រេចលើផែនការនេះក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ កញ្ញានេះ ដោយក្នុងនោះក៏បានសម្រេចបន្តបិទច្រកព្រំដែនជាមួយកម្ពុជា រហូតដល់ភាពតានតឹងបានធូរស្រាល ឬ រហូតដល់ពេលដែល «កម្ពុជាបន្ថយការគំរាមកំហែងដល់សន្តិសុខថៃ»។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាសន្តិសុខថៃ ក៏អនុញ្ញាតឲ្យមានវិធានការការពារខ្លួនផងដែរ។ នេះបើតាម Khaosod ដដែល។ ពាក់ព័ន្ធនឹងការបើកព្រំដែន ឡើងវិញ មេដឹកនាំកម្ពុជា ធ្លាប់បានបញ្ជាក់កាលពីមុនការប៉ះទង្គិចគ្នានៅខែកក្កដា ថា កម្ពុជាមិនបើកព្រំដែនដែលថៃបានបិទដោយឯកតោភាគីទេ រហូតដល់ពេលដែលថៃប្រកាសបើកព្រំដែនទាំងអស់ឡើងវិញ ដោយកម្ពុជា ត្រូវការពេលយ៉ាងយូរ ៥ម៉ោងក្រោយការប្រកាសរបស់ថៃ៕
ថៃលើកបដាទាមទារទឹកដី សរសេរភាសាខ្មែរមើលមិនយល់ ខណៈកម្ពុជាក៏លើកបដាបង្ហាញពីការប្រឆាំងនឹងការឈ្លានពានរបស់ថៃដែលសរសេរជាភាសាខ្មែរ
ថៃលើកបដាទាមទារទឹកដី សរសេរភាសាខ្មែរមើលមិនយល់ ខណៈកម្ពុជាក៏លើកបដាបង្ហាញពីការប្រឆាំងនឹងការឈ្លានពានរបស់ថៃដែលសរសេរជាភាសាខ្មែរ ទិដ្ឋភាពទាហានថៃ និងអ្នកសារព័ត៌មានថៃប្រមាណ៥០នាក់ បានមកកាន់ចំណុចបន្លាលួសនៅភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ កញ្ញានេះ
សភាជាតិស៊ុយអែត ឆ្លើយតបនឹងសំណើនៃការបង្អាក់នៃការលក់យន្តហោះចម្បាំងឱ្យថៃ
ភ្នំពេញ៖ សភាជាតិស៊ុយអែត ឆ្លើយតបនឹងសំណើនៃការបង្អាក់នៃការលក់យន្តហោះចម្បាំងឱ្យថៃ ដែលលោក Moon Pich សហការជាមួយប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សាមគ្គីបានដាក់ញ្ញត្តិ ទៅកាន់ស៊ុយអែតតាមរយៈអ៊ីមែល។ ជាលទ្ធផល សភាជាតិស៊ុយអែត តាមរយៈអ៊ីមែល បានឆ្លើយតបថានឹងបញ្ជូនទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការពារជាតិពិនិត្យ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក Moon Pich បានគូសបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត បានរៀបចំឲ្យមានអធិការកិច្ចទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យការប្រើប្រាស់សព្វាវុធរបស់ស៊ុយអែតដែលត្រូវបាននាំចេញ ឲ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ។ នេះមានន័យថា សព្វាវុធរបស់ស៊ុយអែតដែលលក់ទៅឲ្យប្រទេសថៃ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យក្នុងការប្រើប្រាស់តឹងរ៉ឹងជាងមុន។ ក្រោយទទួលបានការឆ្លើយតប លោក Moon Pich បានគូសបញ្ជាក់ថា «នេះមិនមែនជាទីបញ្ចប់ឡើយ វាជាការបើកផ្លូវឲ្យយើងបន្តបញ្ចុះបញ្ចូលសមាជិកសភានីមួយៗដែលជាសមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ។ ប្រសិនបើសមាជិកសភាណាម្នាក់ នៅក្នុងគណៈកម្មាធិការ គាំទ្រញត្តិរបស់ពួកយើង នោះបញ្ហារបស់ពួកយើងនឹងត្រូវលើកយកទៅពិភាក្សានៅឯកិច្ចប្រជុំរបស់សភាជាតិស៊ុយអែត។»។ លោកបានរៀបរាប់បន្តថា «នៅក្នុងទំនាក់ទំនងអន្តរជាតិ គេតែងឲ្យតម្លៃដល់ផលប្រយោជន៍របស់ជាតិគេ…
កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកាន់ប្រទេសកម្ពុជា…
ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ កញ្ញានេះ បានជួបជាមួយ លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនោះ ភាគីទាំងពីរបានប្រកាសត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយសង្ឃឹមថាទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរីកចម្រើន។ ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង បានជម្រាបសម្តេចហ៊ុន សែន ពីការត្រៀមខ្លួនរបស់លោកក្នុងការរៀបចំនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយសង្ឃឹមថា…
នេះហើយជាសង្គ្រា.ម៖ រុស្ស៊ី ប្រគល់សាកស.ពកងទ័ពអ៊ុយក្រែន ១,០០០នាក់ ក្នុងការដោះដូរចុងក្រោយ
(គៀវ)៖ មន្ត្រីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា អ៊ុយក្រែនបានទទួលសាកសពកងទ័ពចំនួន ១,០០០នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ក្នុងអំឡុងការដោះដូរចុងក្រោយបំផុតជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គួរបញ្ជាក់ថា សាកសពជាង ៧,០០០នាក់ ដែលភាគច្រើនមិនត្រូវបានស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូនមកកាន់អ៊ុយក្រែនវិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តាមរយៈការដោះដូរជាច្រើនលើក ដែលជាលទ្ធផលនៃកិច្ចពិភាក្សារវាងភាគីទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីដើមឆ្នាំនេះ៕ ប្រភេទ៖ https://freshnewsasia.com
ថៃផ្អើល!! ក្រោយប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី
ថៃផ្អើល ក្រោយប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី…..សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨កញ្ញានេះ ប្រាប់វេទិកាអំពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់។ នៅក្នុងវេទិកានេះ សម្តេចបានអំពាវនាវសូមកុំឱ្យមានប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។ក្នុងសន្ទរកថានោះ សម្តេច ឃួន សុដារី ប្រាប់អង្គមហាសន្និបាត កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំងប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្ដងហើយម្ដងទៀតមកលើដែនអធិបតេយ្យកម្ពុជា។បន្ថែមពីនេះ…
កម្លាំងកងអន្តរាគមន៍ពិសេស ត្រូវត្រៀមលក្ខណៈឱ្យរួចរាល់ ដើម្បីទប់ស្កាត់ការប៉ុនប៉ងបំផ្លាញសន្តិភាពជាតិ
កម្លាំងកងអន្តរាគមន៍ពិសេស ត្រូវបានណែនាំឱ្យត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីទប់ស្កាត់ការប៉ុនប៉ងបំផ្លាញសន្តិភាពជាតិ។ រូបថត នគរបាលរាជធានីភ្នំពេញ ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរងនគរលបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំឱ្យកម្លាំងកងអន្តរាគមន៍ពិសេសទាំងអស់ត្រូវហ្វឹកហាត់ជាប្រចាំ នូវយុទ្ធសាស្ត្រការទប់ទល់បាតុកម្ម ជំនាញរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់ខែលការពារពីការវាយលុករបស់សត្រូវ ដើម្បីការពារសន្តិសុខឱ្យកាន់តែរឹងមាំ។ ការណែនាំនេះធ្វើឡើងនាថ្ងៃពុធ ទីទ១៧ ខែកញ្ញានេះ ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯកដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងបង្កើនការរៀបរយកម្លាំងឱ្យបានរួចជាស្រេច១០០ភាគរយ។ ការត្រៀមកម្លាំងនេះ គឺសម្រាប់ការចុះប្រតិបត្តិការអន្តរាគមន៍បង្ការបង្ក្រាបទប់ស្កាត់បទល្មើសនានា និងធានាសំដៅការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក៏ដូចជាធានាសុវត្ថិភាពសង្គមជាតិឱ្យកាន់តែល្អប្រសើរ។ នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ ឱ្យកម្លាំងកងអន្តរាគមន៍ពិសេសទាំងអស់ ក៏ដូចជាកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវចាំបាច់រៀបរយទាំងកម្លាំង និងមធ្យោបាយសម្ភារ ឱ្យបានត្រឹមត្រូវ បែងចែកកម្លាំងបំពេញភារកិច្ចឱ្យមានការទទួលខុសត្រូវខ្ពស់…