user 01

នេះហើយជាសង្គ្រា.ម៖ រុស្ស៊ី ប្រគល់សាកស.ពកងទ័ពអ៊ុយក្រែន ១,០០០នាក់ ក្នុងការដោះដូរចុងក្រោយ

(គៀវ)៖ មន្ត្រីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា អ៊ុយក្រែនបានទទួលសាកសពកងទ័ពចំនួន ១,០០០នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ក្នុងអំឡុងការដោះដូរចុងក្រោយបំផុតជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គួរបញ្ជាក់ថា សាកសពជាង ៧,០០០នាក់ ដែលភាគច្រើនមិនត្រូវបានស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូនមកកាន់អ៊ុយក្រែនវិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តាមរយៈការដោះដូរជាច្រើនលើក ដែលជាលទ្ធផលនៃកិច្ចពិភាក្សារវាងភាគីទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីដើមឆ្នាំនេះ៕ ប្រភេទ៖ https://freshnewsasia.com

ថៃផ្អើល!! ក្រោយប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី

ថៃផ្អើល ក្រោយប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី…..សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨កញ្ញានេះ ប្រាប់វេទិកាអំពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់។ នៅក្នុងវេទិកានេះ សម្តេចបានអំពាវនាវសូមកុំឱ្យមានប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។ក្នុងសន្ទរកថានោះ សម្តេច ឃួន សុដារី ប្រាប់អង្គមហាសន្និបាត កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំងប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្ដងហើយម្ដងទៀតមកលើដែនអធិបតេយ្យកម្ពុជា។បន្ថែមពីនេះ…

កម្លាំងកងអន្តរាគមន៍ពិសេស ត្រូវត្រៀមលក្ខណៈឱ្យរួចរាល់ ដើម្បីទប់ស្កាត់ការប៉ុនប៉ងបំផ្លាញសន្តិភាពជាតិ

កម្លាំងកងអន្តរាគមន៍ពិសេស ត្រូវបានណែនាំឱ្យត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីទប់ស្កាត់ការប៉ុនប៉ងបំផ្លាញសន្តិភាពជាតិ។ រូបថត នគរបាលរាជធានីភ្នំពេញ ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរងនគរលបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំឱ្យកម្លាំងកងអន្តរាគមន៍ពិសេសទាំងអស់ត្រូវហ្វឹកហាត់ជាប្រចាំ នូវយុទ្ធសាស្ត្រការទប់ទល់បាតុកម្ម ជំនាញរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់ខែលការពារពីការវាយលុករបស់សត្រូវ ដើម្បីការពារសន្តិសុខឱ្យកាន់តែរឹងមាំ។ ការណែនាំនេះធ្វើឡើងនាថ្ងៃពុធ ទីទ១៧ ខែកញ្ញានេះ ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯកដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងបង្កើនការរៀបរយកម្លាំងឱ្យបានរួចជាស្រេច១០០ភាគរយ។ ការត្រៀមកម្លាំងនេះ គឺសម្រាប់ការចុះប្រតិបត្តិការអន្តរាគមន៍បង្ការបង្ក្រាបទប់ស្កាត់បទល្មើសនានា និងធានាសំដៅការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក៏ដូចជាធានាសុវត្ថិភាពសង្គមជាតិឱ្យកាន់តែល្អប្រសើរ។​ នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។       លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ ឱ្យកម្លាំងកងអន្តរាគមន៍ពិសេសទាំងអស់ ក៏ដូចជាកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវចាំបាច់រៀបរយទាំងកម្លាំង និងមធ្យោបាយសម្ភារ ឱ្យបានត្រឹមត្រូវ បែងចែកកម្លាំងបំពេញភារកិច្ចឱ្យមានការទទួលខុសត្រូវខ្ពស់…

អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាម​ភាសា​ការទូត​​និង​ឲ្យ​ថៃ​រក្សាភាពស្ងប់ស្ងៀមនៅ​ភូមិ​ព្រៃចាន់ទុក​បញ្ហា​​ឲ្យ​ JBC ដោះស្រាយ

លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃ បានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង​ យ៉ាកែវ។ លោក​បាន​​ស្នើឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួម (JBC) ធ្វើការងាររបស់ពួកគេសម្រាប់ករណីនេះ។ ក្រុមអ្នកសង្កេតការណ៍​ IOT ត្រូវបានដឹកនាំដោយកងទ័ពថៃ ទៅទស្សនកិច្ចតំបន់ព្រំដែនដែល​មាន​ភាព​ក្ដៅ​គគុកនៅភូមិព្រៃចាន់ របស់​កម្ពុជា។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា លោកមិនចង់មើលតំបន់ព្រំដែននោះទេ ព្រោះលោកមិនចង់ឱ្យតំបន់ព្រំដែននោះមានភាពតានតឹង។ លោក​ថ្លែង​ថា៖ «ខ្ញុំសោកស្តាយណាស់។ ខ្ញុំបានប្រាប់ពួកគេថា ទោះស្ថានភាពនៅទីនេះយ៉ាងណាក៏ដោយ សូមរក្សានៅទីនេះ ហើយយើងរង់ចាំរហូតដល់កិច្ចប្រជុំ JBC និងរង់ចាំការសម្រេចចិត្តបន្ទាប់​។ វា​មិនអីទេ? សូមរក្សាភាពស្ងប់ស្ងៀម…

ព័ត៌មានក្តៅៗ! ប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងរបស់កម្ពុជា យើង សរុបចំនួន ២៧ នាក់ បាន…

ព័ត៌មានក្តៅៗ! ប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងរបស់កម្ពុជា យើង សរុបចំនួន ២៧ នាក់ បាន… ព័ត៌មានក្តៅៗ! ប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងរបស់កម្ពុជា យើង សរុបចំនួន ២៧ នាក់ បាន… សូមទស្សនាវីដេអូខាងក្រោមនេះ

អាណិតណាស់! ប្រពន្ធរន្ធត់ចិត្តខ្លាំង ពេលឃើញរូបភាពប្ដី ត្រូវទាហានសៀមបាញ់គ្រាប់កៅស៊ូចំភ្នែក របួសធ្ងន់…

ប្រពន្ធរន្ធត់ចិត្តខ្លាំង ពេលឃើញរូបភាពប្ដី ត្រូវទាហានសៀមបាញ់គ្រាប់កៅស៊ូចំភ្នែក របួសធ្ងន់។ បងប្រុសពិតជាក្លាហានណាស់ យកខ្លួនការពារប្រជាជនខ្មែរ សូមគោរព  ពេលនេះ ប្រពន្ធប្រាប់ថាបញ្ជូនមកដល់ភ្នំពេញហើយ។

នេះជាទាហានថៃដែលគោរពបទឈប់បា.ញ់ហេីយស្រឡាញ់សន្តិភាព​ និងតែងចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់…មានវីដេអូ

នេះជាទាហានថៃដែលគោរពបទឈប់បា.ញ់ហេីយស្រឡាញ់សន្តិភាព​ និងតែងចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់។រសៀលថ្ងៃទី​ 16 ខែកញ្ញា​ ឆ្នាំ 2025 ភូមិព្រៃចាន់​ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ​ ទាហានថៃ ប្រដាប់ដោយអាវុធគ្រប់ដៃចូលមករាយបន្លាលួសក្នុងទឹកដីកម្ពុជា។  

ថ្មីៗ!! 16/9/2025 បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នារើបន្លាលួស ដែលទាហានថៃ ចូលមករាយ… (មានវីដេអូ)

បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នារើបន្លាលួស ដែលទាហានថៃ ចូលមករាយ និងប្រុងព័ទ្ធយកដីរបស់ពួកគាត់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ យ៉ាងណាក៏ដោយ កងកម្លាំងប្រដាប់របស់យើង បាននៅត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋជានិច្ច បើសិនមានហេតុការណ៍ណាមួយកើតឡើងកាន់តែក្តៅ ហើយប្រឈមគ្រោះថ្នាក់ដល់ពួកគាត់។ យើងត្រូវរួមគ្នាទប់ស្កាត់ និងប្រឆាំងការរំលោភបំពាន មកលើទឹកដីរបស់យើង ហើយនេះជាការរំលោភបទឈប់បាញ់ទាំងបំពានរបស់ទាហានថៃ។

វៀតណាមដាក់បញ្ចូល«ភាសាខ្មែរ»ក្នុងកម្មវិធីអប់រំរបស់ខ្លួន

វៀតណាមដាក់បញ្ចូល«ភាសាខ្មែរ»ក្នុងកម្មវិធីអប់រំរបស់ខ្លួនវៀតណាម៖ រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម លោក Nguyen Kim Son បានប្រកាសថាវៀតណាមនឹងដាក់បញ្ចូលភាសាខ្មែរក្នុងកម្មវិធីសិក្សា និងអប់រំចូលក្នុងប្រទេសរបស់ខ្លួនក្នុងឆ្នាំសិក្សាឆ្នាំ ២០២៨ ខាងមុខនេះដោយក្នុងឆ្នាំ ២០២៦ ភាសាឡាវ និង ឥណ្ឌូនេស៊ី នឹងត្រូវបានដាក់បញ្ចូលមុនគេក្រោយមកមានភាសាខ្មែរ និងថៃនិងត្រូវដាក់បញ្ចូលក្នុងឆ្នាំ ២០២៨ ជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress។ជាការឆ្លើយតបជាមួយនឹងការពង្រឹងភាសាអន្តរជាតិក្នុងចន្លោះឆ្នាំ ២០២៦-២០៣៥ ដែលបានប្រកាសកាលពីចុងសប្តាហ៍មុនដោយក្រសួងអប់រំវៀតណាមគ្រោងនឹងដាក់បញ្ចូលភាសាខ្មែរនៅឆ្នាំ ២០២៨ និងភាសាថៃ ដើម្បីពង្រឹងការអប់រំផ្នែកភាសាក៏ដូចជាកិច្ចព្រមព្រៀងជាមួយនឹងប្រទេសជិតខាងខ្លួន។លម្អិត៖ https://kh.cc-times.com/posts/24872

ភ្ញាក់ផ្អើល! ប្រជាជនថៃកំពុងតែមានការភ្ញាក់ផ្អើលក្រោយអំពីធនាគារជាតិរបស់ខ្លួនបានចេញសេចក្ដីប្រកាសនិងបង្កកបញ្ជីធនាគាររបស់ប្រជាពលរដ្ឋខ្លួន… (មានវីដេអូ)

💥ថ្ងៃទី​ ១៤​ ខែកញ្ញា​ ឆ្នាំ២០២៥ ប្រជាជនថៃកំពុងតែមានការភ្ញាក់ផ្អើលក្រោយអំពីធនាគារជាតិរបស់ខ្លួនបានចេញសេចក្ដីប្រកាសនិងបង្កកបញ្ជីធនាគាររបស់ប្រជាពលរដ្ឋខ្លួន (មានវីដេអួ)