Month: June 2025

ប៉ូលិសថៃ ថៃ ចុះទៅចាប់ខ្លួនស្រ្តីម្នាក់ ដែលផុសព័ត៌មានក្លែងក្លាយ ទាក់ទងនឹងករណីជម្លោះព្រំដែនរវាងកម្ពុជា ថៃ

នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ថៃ បានចុះទៅចាប់ខ្លួនស្រ្តីម្នាក់ ដែលផុសព័ត៌មានក្លែងក្លាយ ទាក់ទងនឹងករណីជម្លោះព្រំដែនរវាងកម្ពុជា ថៃ។ តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើនេះ មានវ័យ ៣២ ឆ្នាំ ជាអ្នកខេត្ត Ubon Ratchathani បានប្រើប្រាស់គណនីហ្វេសប៊ុកមួយឈ្មោះថា Lucky Farm បានបង្ហោះព័ត៌មានមិនពិតជាច្រើនទាក់ទងនឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ។ នាងបានផុសព័ត៌មានថាមានការផ្ទុះគ្រាប់បែកនៅព្រំដែន ដែលបណ្តាលឱ្យទាហានស្លាប់ជាច្រើននាក់ និង មានការជម្លៀសប្រជាជនចេញពីព្រំដែន ដែលបង្កឱ្យមហាជននៅតាមបណ្តាញសង្គមមានការភ័យជ្រួលច្របល់។ យ៉ាងណាមិញ ខាងប៉ូលិសបានរឹបអូសទូរស័ព្ទចំនួន ១ គ្រឿងពីស្រ្តីរូបនេះ ហើយក៏បញ្ជូនខ្លួនទៅនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រោមការចោទប្រកាន់ពីបទបញ្ចូលទិន្នន័យក្លែងក្លាយទៅក្នុងប្រព័ន្ធកុំព្យូទ័រក្នុងន័យបង្កការខូចខាតដល់សន្តិសុខជាតិ សុវត្ថិភាពសាធារណៈ សន្តិសុខសេដ្ឋកិច្ចជាតិ៕

ពត៌មាន

កម្ពុជា-ថៃ សម្រេចធ្វើការកែសម្រួល កម្លាំ-ងទា/ហា/នទាំងសងខាង ឱ្យត្រឡប់ចូល តំបន់ដែលសមស្រប

កម្ពុជា-ថៃ សម្រេចធ្វើការកែសម្រួល កម្លាំ-ងទា/ហា/នទាំងសងខាង ឱ្យត្រឡប់ចូល តំបន់ដែលសមស្រប សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

តោះស្ដាប់លោកផែង វណ្ណៈ និយាយរឿងទាហ៊ានថៃបិទច្រកព្រំដែនជាមួយខ្មែរ…

តោះស្ដាប់លោកផែង វណ្ណៈ និយាយរឿងទាហ៊ានថៃបិទច្រកព្រំដែនជាមួយខ្មែរ… សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

ទេសរដ្ឋមន្ដ្រី អ៊ី ឈាន ឱ្យកងទ័ពប្រយុទ្ធការពារទឹកដីខ្មែរ បើសត្រូវឈ្លានពាន ដោយប្រើកម្លាំងប្រដាប់អាវុធ

ទេសរដ្ឋមន្ត្រី អ៊ី ឈាន ទទួលបន្ទុកកិច្ចការព្រំដែន ប្រាប់កងទ័ពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ត្រៀមលក្ខណៈប្រយុទ្ធការពារទឹកដីខ្មែរ និងរង់ចាំបទបញ្ជាពីរាជរដ្ឋាភិបាល ក្នុងករណីសត្រូវឈ្លានពាន និងប្រើប្រាស់កម្លាំងប្រដាប់អាវុធរំលោភលើទឹកដីខ្មែរ។ លោក អ៊ី ឈាន ណែនាំដូច្នេះនាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ករណីទំនិញថៃនាំចូលកម្ពុជាមិនបាន ទុកឲ្យរដ្ឋាភិបាលថៃដោះស្រាយជាមួយប្រជាជនគេ

រឿងបិទព្រំដែនឯកតោភាគី ទំនិញថៃនាំចូលកម្ពុជាជាង ៥ពាន់លានដុល្លារ ឯកម្ពុជានាំទៅថៃវិញតែមួយពាន់លានដុល្លារ សម្រាប់តួលេខពាណិជ្ជកម្មឆ្នាំ២០២៤។ ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ នេះយោងតាមប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើគណនីហ្វេសប៊ុកកាលពីម្សិលមិញ ថ្ងៃទី៧ ខែមិថុនា ដែលស្នើឲ្យប្រជាជនកម្ពុជាកុំពង្រីកទំនាស់រីករាលដាលដល់វិស័យដទៃរហូតដល់មានការស្អប់ខ្ពើមជាតិសាសន៍។

ក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព

តបតាមគោលការណ៍ឯកភាពពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារប្រចាំការ ត្រូវសហការជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ ផ្គត់ផ្គង់ និងបំពាក់ឱ្យបានទាន់ពេលវេលា…

សាស្ត្រាចារ្យថៃ ថា ឈប់ជ្រុលនិយម និងត្រូវមើលកម្ពុជា ជាគម្រូ…(មានវីដេអូ)

សាស្ត្រាចារ្យថៃ ថា ឈប់ជ្រុលនិយម និងត្រូវមើលកម្ពុជា ជាគម្រូ…(មានវីដេអូ) សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

ស្ដេចប្រដាល់ថៃ ប៊ូខាវ បោះពាក្យសម្ដីទាំងមិនញញើត ខណៈជំរុញលើកទឹកចិត្តទាហានថៃបែបនេះ…

ស្ដេចប្រដាល់ថៃ ប៊ូខាវ បោះពាក្យសម្ដីទាំងមិនញញើត ខណៈជំរុញលើកទឹកចិត្តទាហានថៃបែបនេះ…! សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

រដ្ឋមន្ត្រីការពារជាតិថៃ បានផ្តល់បទសម្ភាសន៍ ឱ្យសារព័ត៌មានថា ៖«ខ្ញុំមិនខ្លាចសង្រ្គាមទេ» ប្រសិនបើជម្លោះកើតឡើង អ្នកដែលត្រូវរងទុក្ខ គឺទាហានជួរមុខ និងជនស៊ីវិលនៅតាមព្រំដែន

រដ្ឋមន្ត្រីការពារជាតិថៃលោក Phumtham Wechayachai បានផ្តល់បទសម្ភាសន៍ ឱ្យសារព័ត៌មា នក្នុងស្រុកនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖«ខ្ញុំមិនខ្លាចសង្រ្គាមទេ។ ប្រសិនបើជម្លោះកើតឡើង អ្នកដែលត្រូវរងទុក្ខគេ គឺទាហានជួរមុខ និងជនស៊ីវិលនៅតាមព្រំដែន។ យើងមិនភ័យខ្លាចទេ ប្រសិនបើសង្រ្គាមក្លាយជារឿងជៀសមិនរួច ប៉ុន្តែមិនចាំបាច់ញុះញង់ឱ្យមានជម្លោះនោះទេ។ សង្រ្គាមមិនដែលផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ។ សូមប្រាកដថា ការអះអាងណាមួយដែលធ្វើឡើងគឺផ្អែកលើការពិត»។ លោកក៏បានបញ្ជាក់ដែរថា ថៃនឹងមិនយករឿងនេះឡើងទៅតុលាការយុត្តិធម៌អន្តរជាតិឡើយ ដោយអះអាងថា ថៃមិនបានទទួលស្គាល់យុត្តាធិការរបស់ ICJ តាំងពីឆ្នាំ ១៩៦០ ហើយកម្ពុជាមានសិទ្ធិបន្ត(ប្តឹង)តាមការយល់ឃើញរបស់ខ្លួន។ លោកបន្តថា លោកបានដាក់សំណើទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាឱ្យមានការដកកងទ័ពទៅកាន់ទីតាំងដែលបានព្រមព្រៀងគ្នានៅឆ្នាំ២០២៤។

ផ្ទុះការសរសើរ! រោងពិធីមង្គលការ ទេព បូព្រឹក្ស និង ជី ដេវីត ផុសរចនាបថប្រាសាទព្រះវិហារយ៉ាងប្រណីត ចំកណ្ដាលរោង

ពិតណាស់ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនកំពុងចាប់អារម្មណ៍តាមដានកម្មពិធីសិរីមង្គលរបស់តារាចម្រៀងប្រុសស្រី ទេព បូព្រឹក្ស និង លោក ជី ដេវីត ដែលបានរៀបចំឡើងយ៉ាងធំដុំអធិកអធមខ្លាំង ដោយពេលនេះកំពុងដំណើរការពិធីសូត្រមន្តចូលរោងជ័យផងដែរ។ បើក្រឡេកមើលពីការរៀបចំនៃកម្មវិធីប្រពៃណីផ្សេងៗ ជាពិសេសទិដ្ឋភាពរោងការទាំងមូល ឃើញថាមានការរៀបចំរចនាឡើងយ៉ាងប្រណីតបំផុតបែបខ្មែរ ដោយមិនសូវឃើញប្រើផ្កាស្រស់ច្រើន ប៉ុន្តែភាគច្រើនសុទ្ធសឹងតែជាការតម្រៀបជាផ្ទាំងរចនាបថប្រាសាទខ្មែរ និង រូបចម្លាក់ជុំវិញបវិវេណរោងពិធីនីមួយៗ។ ក្នុងនោះដែរ អ្វីដែលមហាជនកំពុងផ្ទុះចាប់អារម្មណ៍ និង សរសើរទៀតពីការរៀបចំរោងពិធីមង្គលដ៏ធំនេះ គឺត្រង់ចំណុចកណ្ដាលនៃរោងពិធី ឃើញមានការរៀបដំឡើងនូវរចនាបថប្រាសាទព្រះវិហារដ៏ប្រណីត ជាច្រកចេញចូលដើរទៅកាន់ឆាកនៃកម្មវិធីផ្សេងៗក្នុងពិធីមង្គល ព្រមទាំងជាកន្លែងសម្រាប់ឱ្យភ្ញៀវកិត្តិយសផ្ដិតរូបភាពជាមួយប្រាសាទដ៏ស្រស់ស្អាតនេះផងដែរ៕