Latest post

មិនមានអ្វីទប់កំលាំងព្រះគង្គារបានទេ ! ទប់លែងជាប់ហើយ ទឹកហូរបុកចូលប្រទេសសៀម ថ្ងៃនេះ ជាថ្មីម្តងទៀត លិចលង់ផ្ទះជាង៥៣០០ខ្នង…(មានវីដេអូ)

មិនមានអ្វីទប់កំលាំងព្រះគង្គារបានទេ ! ទប់លែងជាប់ហើយ ទឹកហូរបុកចូលប្រទេសសៀម ថ្ងៃនេះ ជាថ្មីម្តងទៀត លិចលង់ផ្ទះជាង៥៣០០ខ្នង…(មានវីដេអូ) មិនមានអ្វីទប់កំលាំងព្រះគង្គារបានទេ ! ទប់លែងជាប់ហើយ ទឹកហូរបុកចូលប្រទេសសៀម ថ្ងៃនេះ ជាថ្មីម្តងទៀត លិចលង់ផ្ទះជាង៥៣០០ខ្នង…(មានវីដេអូ) សូមទស្សនាវីដេអូខាងក្រោមនេះ

មកស្គាល់មុខ ស្ត្រីអ្នក នាំភ្លើ./ង រឿង ែឆ្ក នាំឲ្យមាន ការបា ../ញ់.ស.ម្លា./ប់មនុ/ស្ស ៣នាក់ និងរងបួ/សម្នាក់

មកស្គាល់មុខ ស្ត្រីអ្នក នាំភ្លើ./ង រឿង ែឆ្ក នាំឲ្យមាន ការបា ../ញ់.ស.ម្លា./ប់មនុ/ស្ស ៣នាក់ និងរងបួ/សម្នាក់ ជនស/ង្ស.យ័ឈ្មោះ អ៊ុ វុទ្ធី ភេ./ទប្រុស ប.ណ្តា./លឲ្យស្លា’;.ប់មនុស្សចំនួន ០៣នាក់ (ប្រុស ០១) និងបុរ/សរ/ងរបួសធ្ងន់ ០១នាក់ ចំណែកស្ត្រី អ្នក នាំ.ភ្លើ//ង ឈ្មោះ អឿ ចាន់ធី ត្រូវជាប្រពន្ធជ/នដៃដ/ល់ ជា/អ្នកខ/លហៅ ប្តី មកបា/ញ់ប្រ/ហារ បច្ចុប្បន្ន ស្ត្រីរូបនោះ ត្រូវបាន សមត្ថកិច្ចឃា/ត់ខ្លួនយកទៅសួរនាំ ខណះ បុរសជាប្តីកំពុ./ងរ’/ត់/គេ../ចខ្លួន ។ ករណីនេះបានកើតឡើង កាលពី វេលាម៉ោង…

ដំណឹងថ្មី! ថៃ​ប្រកាស​ធ្វើ​របង​នៅ​ព្រំដែន​ដែល​មាន​ការ​ឯកភាព​គ្នា និង​បន្ត​បិទព្រំដែន​ជាមួយ​កម្ពុជា

ក្រុមប្រឹក្សា​សន្តិសុខ​យោធាថៃ បាន​សម្រេច​ថា​នឹង​សាង​សង់​របង​នៅតាមព្រំដែន​ជាមួយ​កម្ពុជា ដែល​មាន​ការ​ឯកភាព​គ្នា និង​បង្កើន​ការ​ល្បាត​នៅ​តំបន់​ដែល​មានជម្លោះ ព្រម​ទាំង​បង្កើន​តម្រាយ​​ផ្លូវ​យុទ្ធសាស្ត្រ​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ Khaosod។ បើ​តាម​សារព័ត៌មាន​ដដែល​នេះ មេបញ្ជាការ​ការពារជាតិ​ថៃ បាន​សម្រេច​លើ​ផែនការ​នេះ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃទី១៩ កញ្ញា​នេះ​ ដោយ​ក្នុង​នោះ​ក៏​បាន​សម្រេច​បន្ត​បិទ​ច្រក​​ព្រំដែន​ជាមួយ​កម្ពុជា រហូត​ដល់​ភាពតានតឹង​បាន​ធូរស្រាល ឬ រហូត​ដល់​ពេល​ដែល «កម្ពុជា​បន្ថយ​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ថៃ»។ បន្ថែម​ពី​លើ​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​ថៃ ក៏​អនុញ្ញាត​ឲ្យ​មានវិធានការ​ការពារ​ខ្លួន​ផងដែរ។ នេះ​បើ​តាម​ Khaosod ដដែល។​ ពាក់​ព័ន្ធនឹង​ការ​បើក​ព្រំដែន ឡើង​វិញ មេដឹកនាំ​កម្ពុជា ធ្លាប់បាន​បញ្ជាក់​កាល​ពី​មុន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ខែ​កក្កដា ថា កម្ពុជា​មិន​បើក​ព្រំដែន​ដែល​ថៃ​បាន​បិទ​ដោយ​ឯកតោភាគី​ទេ រហូត​ដល់​ពេល​ដែល​ថៃ​ប្រកាស​បើក​ព្រំដែន​ទាំង​អស់​ឡើង​វិញ ដោយ​កម្ពុជា ត្រូវ​ការ​ពេល​យ៉ាង​យូរ ៥ម៉ោង​ក្រោយ​ការ​ប្រកាស​របស់​ថៃ៕  

ថៃ​លើក​បដា​ទាមទារ​ទឹកដី​ សរសេរ​ភាសា​ខ្មែរ​មើល​មិន​យល់ ខណៈ​កម្ពុជា​ក៏​លើក​បដា​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃដែល​សរសេរ​ជា​ភាសា​ខ្មែរ

ថៃ​លើក​បដា​ទាមទារ​ទឹកដី​ សរសេរ​ភាសា​ខ្មែរ​មើល​មិន​យល់ ខណៈ​កម្ពុជា​ក៏​លើក​បដា​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃដែល​សរសេរ​ជា​ភាសា​ខ្មែរ ទិដ្ឋភាពទាហានថៃ និងអ្នកសារព័ត៌មានថៃប្រមាណ៥០នាក់ បានមកកាន់ចំណុចបន្លាលួសនៅភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ កញ្ញានេះ

សភាជាតិស៊ុយអែត ឆ្លើយតបនឹងសំណើនៃការបង្អាក់នៃការលក់យន្តហោះចម្បាំងឱ្យថៃ

ភ្នំពេញ៖ សភាជាតិស៊ុយអែត ឆ្លើយតបនឹងសំណើនៃការបង្អាក់នៃការលក់យន្តហោះចម្បាំងឱ្យថៃ ដែលលោក​ Moon Pich សហការជាមួយប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សាមគ្គីបានដាក់ញ្ញត្តិ ទៅកាន់ស៊ុយអែតតាមរយៈអ៊ីមែល។ ជាលទ្ធផល សភាជាតិស៊ុយអែត តាមរយៈអ៊ីមែល បានឆ្លើយតបថានឹងបញ្ជូនទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការពារជាតិពិនិត្យ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក Moon Pich បានគូសបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត បានរៀបចំឲ្យមានអធិការកិច្ចទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យ​ការប្រើប្រាស់សព្វាវុធរបស់ស៊ុយអែតដែលត្រូវបាននាំចេញ ឲ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ។ នេះ​មាន​ន័យ​ថា សព្វាវុធ​របស់ស៊ុយអែតដែល​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ នឹងត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យក្នុងការប្រើប្រាស់​តឹងរ៉ឹងជាងមុន។ ក្រោយទទួលបានការឆ្លើយតប លោក Moon Pich បានគូសបញ្ជាក់ថា «នេះមិនមែនជាទីបញ្ចប់ឡើយ​ វាជា​ការ​បើក​ផ្លូវ​ឲ្យ​យើង​បន្ត​បញ្ចុះ​បញ្ចូល​សមាជិក​សភា​នីមួយៗ​ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ។ ប្រសិនបើសមាជិកសភាណាម្នាក់ នៅក្នុងគណៈកម្មាធិការ គាំទ្រញត្តិរបស់ពួកយើង នោះបញ្ហារបស់ពួកយើងនឹងត្រូវលើកយកទៅពិភាក្សានៅឯកិច្ចប្រជុំរបស់សភាជាតិស៊ុយអែត។»។ លោកបានរៀបរាប់បន្តថា «នៅក្នុងទំនាក់ទំនងអន្តរជាតិ គេតែងឲ្យតម្លៃដល់ផលប្រយោជន៍របស់ជាតិគេ​…

កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកាន់ប្រទេសកម្ពុជា…

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ កញ្ញានេះ បានជួបជាមួយ លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនោះ ភាគីទាំងពីរបានប្រកាសត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយសង្ឃឹមថាទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរីកចម្រើន។ ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង បានជម្រាបសម្តេចហ៊ុន សែន ពីការត្រៀមខ្លួនរបស់លោកក្នុងការរៀបចំនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយសង្ឃឹមថា…

នេះហើយជាសង្គ្រា.ម៖ រុស្ស៊ី ប្រគល់សាកស.ពកងទ័ពអ៊ុយក្រែន ១,០០០នាក់ ក្នុងការដោះដូរចុងក្រោយ

(គៀវ)៖ មន្ត្រីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា អ៊ុយក្រែនបានទទួលសាកសពកងទ័ពចំនួន ១,០០០នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ក្នុងអំឡុងការដោះដូរចុងក្រោយបំផុតជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គួរបញ្ជាក់ថា សាកសពជាង ៧,០០០នាក់ ដែលភាគច្រើនមិនត្រូវបានស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូនមកកាន់អ៊ុយក្រែនវិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តាមរយៈការដោះដូរជាច្រើនលើក ដែលជាលទ្ធផលនៃកិច្ចពិភាក្សារវាងភាគីទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីដើមឆ្នាំនេះ៕ ប្រភេទ៖ https://freshnewsasia.com

ថៃផ្អើល!! ក្រោយប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី

ថៃផ្អើល ក្រោយប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី…..សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨កញ្ញានេះ ប្រាប់វេទិកាអំពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បាញ់។ នៅក្នុងវេទិកានេះ សម្តេចបានអំពាវនាវសូមកុំឱ្យមានប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។ក្នុងសន្ទរកថានោះ សម្តេច ឃួន សុដារី ប្រាប់អង្គមហាសន្និបាត កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំងប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្ដងហើយម្ដងទៀតមកលើដែនអធិបតេយ្យកម្ពុជា។បន្ថែមពីនេះ…

កម្លាំងកងអន្តរាគមន៍ពិសេស ត្រូវត្រៀមលក្ខណៈឱ្យរួចរាល់ ដើម្បីទប់ស្កាត់ការប៉ុនប៉ងបំផ្លាញសន្តិភាពជាតិ

កម្លាំងកងអន្តរាគមន៍ពិសេស ត្រូវបានណែនាំឱ្យត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីទប់ស្កាត់ការប៉ុនប៉ងបំផ្លាញសន្តិភាពជាតិ។ រូបថត នគរបាលរាជធានីភ្នំពេញ ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរងនគរលបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំឱ្យកម្លាំងកងអន្តរាគមន៍ពិសេសទាំងអស់ត្រូវហ្វឹកហាត់ជាប្រចាំ នូវយុទ្ធសាស្ត្រការទប់ទល់បាតុកម្ម ជំនាញរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់ខែលការពារពីការវាយលុករបស់សត្រូវ ដើម្បីការពារសន្តិសុខឱ្យកាន់តែរឹងមាំ។ ការណែនាំនេះធ្វើឡើងនាថ្ងៃពុធ ទីទ១៧ ខែកញ្ញានេះ ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯកដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងបង្កើនការរៀបរយកម្លាំងឱ្យបានរួចជាស្រេច១០០ភាគរយ។ ការត្រៀមកម្លាំងនេះ គឺសម្រាប់ការចុះប្រតិបត្តិការអន្តរាគមន៍បង្ការបង្ក្រាបទប់ស្កាត់បទល្មើសនានា និងធានាសំដៅការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក៏ដូចជាធានាសុវត្ថិភាពសង្គមជាតិឱ្យកាន់តែល្អប្រសើរ។​ នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។       លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ ឱ្យកម្លាំងកងអន្តរាគមន៍ពិសេសទាំងអស់ ក៏ដូចជាកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវចាំបាច់រៀបរយទាំងកម្លាំង និងមធ្យោបាយសម្ភារ ឱ្យបានត្រឹមត្រូវ បែងចែកកម្លាំងបំពេញភារកិច្ចឱ្យមានការទទួលខុសត្រូវខ្ពស់…

អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាម​ភាសា​ការទូត​​និង​ឲ្យ​ថៃ​រក្សាភាពស្ងប់ស្ងៀមនៅ​ភូមិ​ព្រៃចាន់ទុក​បញ្ហា​​ឲ្យ​ JBC ដោះស្រាយ

លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃ បានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង​ យ៉ាកែវ។ លោក​បាន​​ស្នើឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួម (JBC) ធ្វើការងាររបស់ពួកគេសម្រាប់ករណីនេះ។ ក្រុមអ្នកសង្កេតការណ៍​ IOT ត្រូវបានដឹកនាំដោយកងទ័ពថៃ ទៅទស្សនកិច្ចតំបន់ព្រំដែនដែល​មាន​ភាព​ក្ដៅ​គគុកនៅភូមិព្រៃចាន់ របស់​កម្ពុជា។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា លោកមិនចង់មើលតំបន់ព្រំដែននោះទេ ព្រោះលោកមិនចង់ឱ្យតំបន់ព្រំដែននោះមានភាពតានតឹង។ លោក​ថ្លែង​ថា៖ «ខ្ញុំសោកស្តាយណាស់។ ខ្ញុំបានប្រាប់ពួកគេថា ទោះស្ថានភាពនៅទីនេះយ៉ាងណាក៏ដោយ សូមរក្សានៅទីនេះ ហើយយើងរង់ចាំរហូតដល់កិច្ចប្រជុំ JBC និងរង់ចាំការសម្រេចចិត្តបន្ទាប់​។ វា​មិនអីទេ? សូមរក្សាភាពស្ងប់ស្ងៀម…